ប្រវត្ថិ
ក្រុមហ៊ុន រ៉ាឆាឈូរត់ ចំកាត់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ១៩៦៧ នាពេលបច្ចុប្បន្ននេះបានចុះបញ្ជីពាណិជ្ជកម្មចំនួន ៤២០ លានបាត ដែលមានភាគហ៊ុនរបស់ថៃ និងតៃវ៉ាន់ក្នុងសមាមាត្រ ៥១:៤៩។
ក្រុមហ៊ុនមានរោងចក្រស្ថិតនៅផ្ទះលេខ ១៥ ភូមិ ១៧ ក.ម ទី ៨៦ ឃុំថាផា ស្រុកបានពោង ខេត្តរ៉ាតបុរី មានផ្ទៃដីប្រហែល ១៣៥ រ៉ៃ។
ជាង ៥០ ឆ្នាំ មកហើយដែលក្រុមហ៊ុន រ៉ាឆាឈូរត់ ចំកាត់ បានផលិតប៊ីចេងសុទ្ធសញ្ញាស្លាបព្រា ដោយប្រើម្ស៉ៅដំឡូង (Tapioca Starch) និងស្ករអំពៅ (Cane Molasses) ជាវត្ថុធាតុដើមសំខាន់ ដើម្បីចែកចាយទាំងក្នុង និងក្រៅប្រទេស ដោយមានការអភិវឍ្ឍទាំងផ្នែកការផលិត និងទីផ្សារជាបន្តបន្ទាប់ ដូច្នេះផលិតផលគុណភាពរបស់ក្រុមហ៊ុនជាទីពេញនិយមរបស់អ្នកបរិភោគ និងក្រុមហ៊ុនឧស្សាហកម្មទាំងក្នុង និងក្រៅប្រទេស។
គោលនយោបាយ
ប៊ីចេងមានគុណភាពសញ្ញាស្លាបព្រា
ប៊ីចេងសញ្ញាស្លាបព្រាមានច្រើនខ្នាតសម្រាប់ជ្រើសរើសតាមតម្រូវការ ដូចជា ៥ ១០ ២០ ៣០ ៤០ ៥០ ១០០ ២៥០ ៥០០ ១០០០ ក្រាម សម្រាប់ប្រើក្នុងផ្ទះបាយ ខ្នាត ២ និង ៣ គីឡូក្រាមសម្រាប់ភោជនីយដ្ឋាន មានទម្ងន់រហូតដល់ ៥ ១០ ១៥ ២៥ គីឡូក្រាមសម្រាប់ឧស្សាហកម្មផលិតអាហារ ក្រៅពីនេះថែមទាំងមានប៊ីចេងគ្រាប់តូចធំផ្សេងៗទៀតសម្រាប់ជ្រើសរើសតាមតម្រូវការផងដែរ។
ផលិតផលរបស់ក្រុមហ៊ុន ចែកចេញជា ២ ក្រុម ដូចជា៖
១. ប្រភេទគ្រាប់តូចល្អិត
២. ប្រភេទម្ស៉ៅ
រូបរាងថ្មី ទាក់ទាញភ្នែក លេចធ្លោខុសគេ
ដើម្បីឆ្លើយតបតាមតម្រូវការរបស់សាកលលោក រ៉ាឆាឈូរត់បានផ្លាស់ប្ដូររូបរាង្គថ្មី ទាក់ទាញភ្នែក និងលេចធ្លោជាងមុន ដោយបន្ថែមប្រសិទ្ធភាពលើអាហារមើលទៅគួរឲ្យចង់ញ៉ាំ បោះពុម្ភដោយបច្ចេកវិជ្ជាការបោះពុម្ភយ៉ាងទាន់សម័យមុនគេបំផុត ហើយ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់អ្នកបរិភោគមួយកំរិតថែមទៀតថា បានទិញរ៉ាឆ៉ាឈូរត់របស់ពិត រូបរាង្គថ្មីដែលបានបោះពុម្ភលើផ្លាស្ទិកបិទជាប់នឹងរូបសញ្ញារ៉ាឆាឈូរត់។ ទោះបីជាត្រូវបន្ថែមការលើចំណាយច្រើនជាងមុនក្ដី លោកអ្នកអាចនៅតែទុកចិត្តបានថា រ៉ាឆារូបរាង្គថ្មីនៅតែរក្សាស្តង់ដារ និងគុណភាពដ៏ល្អឥតខ្ចោះរបស់រ៉ាឆាឈូរត់ដូចដើម មិនខូចគុណភាព គ្រប់គ្នាក្នុងក្រុមគ្រូសារប្រាកដជាជក់ចិត្តជាមួយនឹងរស់ជាតិដ៏ឆ្ងាញ់ពិសារដែលលាយផ្សំដោយរ៉ាឆាឈូរត់។
តំបន់ចែកចាយ
បច្ចុប្បន្នក្រុមហ៊ុន រ៉ាឆាឈូរត់ បានពង្រីកវិសាលភាពរបស់ខ្លួនក្នុងការចែកចាយទំនិញឲ្យ បានគ្រប់ភូមិភាគរបស់ប្រទេស ដូចជា៖
បាងកក និងខេត្តជុំវិញ : ដេប៉ូចែកចាយថេផារ៉ាក់ស៍
ភាគកណ្ដាល : ដេប៉ូចែកចាយរ៉ាតបុរី និងមជ្ឈមណ្ឌលរ៉ាក់យ៉ង
ភាគខាងជើង : ដេប៉ូចែកចាយឈៀងម៉ៃ
ភាគអ៊ីសាន : ដេប៉ូចែកចាយឧប៊ុនរ៉ាតថានី ជាមួយ ដេប៉ូចែកចាយឧដនថានី
ភាគខាងត្បូង : ដេប៉ូចែកចាយភូកេត
ដើម្បីបន្ថែមភាពងាយស្រួលក្នុងការចែកចាយជូនអតិថិជន និងអ្នកបរិភោគមួយថ្ងៃៗ។ការអភិវឍ្ឍបុគ្គលិក
ក្រុមហ៊ុន រ៉ាឆាឈូរត់ ចំកាត់ បានផ្ដល់អត្តភាពយ៉ាងសំខាន់ក្នុងការអភិវឍ្ឍបុគ្គលិកស្ថានប័ន ដូច្នេះហើយបានរៀបចំកម្មវិធីហ្វឹកអប់រំ គំរោងផ្សេងៗ ដើម្បីជាការអភិវឍ្ឍសមត្ថភាពរបស់បុគ្គលិក ឲ្យមានសមត្ថភាពច្រើនជាងមុន ព្រមទាំងមានសុខុមាលភាពបុគ្គលិក ដូចជា ប្រាក់សន្សំ ប្រាក់លើកទឹកចិត្ត ប្រាក់បន្ថែម ប្រាក់ឧបត្ថមក្នុងករណីផ្សេងៗ ដំណើរទេសចរណ៍ប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្ត ដើម្បីបន្ថែមប្រសិទ្ធភាពការងារ និងជាការបន្ថែមប្រាក់ចំណូលជូនបុគ្គលិកគ្រប់រូបផងដែរ។
រង្វាន់ និងប័ណ្ណសរសើររបស់ស្ថាប័ន
ដោយមានដំណាក់កាលនៃការផលិតមានភាពច្បាស់លាស់ តាំងតែពីការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពល្អបំផុត និងមានការត្រួតពិនិត្យគុណភាព ព្រមទាំងសុវត្ថិភាពគ្រប់ដំណាក់កាលការផលិត រហូតដល់ដំណាក់កាលការដឹកជញ្ជួនផលិតផលជូនអតិថិជន ជាហេតុធ្វើឲ្យ រ៉ាឆាឈូរត់ ត្រូវបានទទួលស្គាល់គុណភាពពីស្ថាប័នថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងផ្ដល់រង្វាន់ និងខិលិតសរសើរផ្សេងៗ ជាច្រើន ដូចជា៖
ISO 9001:2000 បានទទួលដំបូងគេបង្អស់នៃអ្នកផលិតប៊ីចេងនៅក្នុងប្រទេសថៃ។
ISO 9001:2008 (INTERNATIONAL ORGANIZATION STANDARDIZATION) បានទទួលស្គាល់ស្តង់ដារពីអង្គការស្តង់ដារពិភពលោក ត្រូវបានធ្វើឡើងដើម្បីចែកចាយផលិតផលទៅក្រៅប្រទេស ដោយមានផ្លាស់ប្ដូរសមត្ថភាពក្នុងដំណើរការ ការផលិត និងសេវា។
GMP (GOOD MANUFACTURING PRACTICE) បានទទួលស្គាល់ការរៀបចំបរិស្ថានមូលដ្ឋានរបស់ដំណើរការការផលិត ដូចជា ការការពារសុខភាពលក្ខណៈបុគ្គល ការការពារសត្វស្អិត និងសត្វចំលងមេរោគ ការគ្រប់គ្រងទឹកប្រើប្រាស់ ជាដើម។
រ៉ាឆាឈូរត់គឺជាប៊ីចេងដំបូងគេបង្អស់ដែលបានទទួលស្គាល់ពី ការិយាល័យគណៈកម្មការកណ្ដាលរបស់អ៊ីស្លាមប្រចាំប្រទេសថៃ និងមានការទទួលស្គាល់ពីជនជាតិមូស្លីមទួទាំងពិភពលោកផងដែរ។
ជាប៊ីចេងជាផលិតនៅក្នុងប្រទេសថៃដំបូង និងមានតែមួយគត់ដែលបានទទួលស្គាល់ពី HACCP ដោយក្រុមហ៊ុន អារ៍ដាប់ប៊ល ធូហ្វ (ប្រទេសថៃ) ចំកាត់ ដែលជាប្រព័ន្ធធានារ៉ាប់រងគុណភាពដែលធានារឿងសុវត្ថិភាពរបស់អាហារ ឲ្យប្រាស់ចាកពីគ្រោះថ្នាក់អន្តរាយពីមេរោគ សារជាតិគីមី និងរឿងក្លែងបន្លំផ្សេងៗ ដើម្បីកំចាត់ ឬកាត់បន្ថយការគ្រោះថ្នាក់ដល់អ្នក បរិភោគ។
រ៉ាឆាឈូរត់ ត្រូវបានទទួលស្គាល់នៅក្នុងឧស្សាហកម្មផលិតអាហារ ហើយមិនត្រឹមតែត្រូវបានទទួលស្គាល់នៅក្នុងប្រទេសថៃតែប៉ុណ្ណោះទេ តែថែមទាំងមានការទទួលស្គាល់ពីអន្តរជាតិ នាំចេញទៅកាន់ពិភពលោក មិនថាតែអ៊ឺរ៉ុប អាមេរិច អាហ្វ្រិច និង លក់ដាច់ជាងគេនៅឥណ្ឌូចិន។